មនុស្ស​ស្លាប់ ៦​នាក់ ករណី​ធ្លាក់​រថយន្តក្រុង ពីលើ​ស្ពាន​ចូល​ទន្លេ នៅ​ប្រទេស​អេ​ស្ប៉ា​ញ

​ម៉ា​ទ្រី​ត​៖ សេវា​សង្គ្រោះបន្ទាន់​បាន​និយាយថា មនុស្ស ៦​នាក់​បាន​ស្លាប់ និង ២​នាក់​បាន​រងរបួស បន្ទាប់ពី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​ធ្លាក់​ពីលើ​ស្ពាន ចូលទៅក្នុង​ទន្លេ​ដែល​ហូរហៀរ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​។

​អ្នក​នៅ​រស់រានមានជីវិត​ពីរ​នាក់ រួមមាន អ្នកបើកបរ​រថយន្ត​អាយុ ៦៣​ឆ្នាំ និង​អ្នករួមដំណើរ​ស្រី​ម្នាក់​ត្រូវបាន​អ្នក​ពន្លត់​អគ្គិភ័យ​ទាញ​ចេញពី​ទន្លេ​ដោយ​ខ្សែពួរ​ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅក្បែរនោះ​ដោយមាន​របួស​ខុសៗ​គ្នា​។

​អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់ថា អ្នកបើកបរ​បានធ្វើ​តេស្ត​អវិជ្ជមាន​ចំពោះ​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ថ្ងៃអាទិត្យ​។

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​នៅ​ជុំវិញ​ស្ពាន​នៅពេលនេះ​បានបញ្ចប់ ខណៈ​វិស្វករ​ព្យាយាម​ស្វែងរក​មធ្យោបាយ​ដើម្បី​ទាញយក​បំណែក​ធ្លាក់​ចេញពី​ទន្លេ Lerez៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close