សម្តេច​តេ​ជោ អបអរសាទរ​ខួប​២៤​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​ថ្លែងថា ថ្ងៃនេះ គឺជា​ខួប​២៤​ឆ្នាំ​ហើយ នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែល​កម្ពុជា​រកបាន​នូវ​សុខសន្តិភាព​ពេញលេញ និង​មានការ​ឯកភាព​ជាតិ​ទាំងស្រុង​ជា​ប្រវត្តិសាស្ត្រ​។

​សម្តេច បញ្ជាក់ថា ការបិទ​បញ្ចប់សង្គ្រាម​ហែកហួរ និង​ការបែកបាក់​ជាតិ​នេះ បាន​កើតមានឡើង​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ស្ថាបនិក​។​

​សម្តេច ថា នយោបាយ ឈ្នះ​-​ឈ្នះ គឺជា​យុទ្ធសាស្ត្រ​គោលការណ៍​ទាំងឡាយណា ដែល​បាន​នាំមក​នូវ​ការធានា ដល់​សន្តិសុខ​សង្គម ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ស​និ្ត​ភាព ការធានា​ដល់​បូរណភាព​ដែនដី អធិបតេយ្យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ​សង្គម​ប្រកបដោយ​ចីរភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close