ភ្ញៀវទេសចរ​ជាង ២​លាន​នាក់ ធ្វើដំណើរ​ឆ្លង​ឆ្នាំ​សកល រយៈពេល​២​ថ្ងៃនេះ​

​ភ្នំពេញ​៖ នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​សរុប​ប្រមាណ​២,០២២,៩២០​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២,០០៦,១១៧​នាក់ និង​ភ្ញៀវ​បរទេស​១៦,៨០៣​នាក់​។​
​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយចំនួន រួមមាន​៖
* រាជធានី​ភ្នំពេញ ៤៥៥,៨៣២​នាក់​
* ខេត្ត​ព្រះសីហនុ ៣៣៨,៥៥២​នាក់​
* ខេត្តសៀមរាប ៣៣៧,៧៦៩​នាក់​
* ខេត្តកំពត ៣៣០,៦៥៩​នាក់​
* ខេត្តបាត់ដំបង ១៥៨,១១០​នាក់​
* ខេត្ត​កែប ៨៨,៣៥៦​នាក់​
* ខេត្ត​ត្បូងឃ្មុំ ៨៤,៦៨៣​នាក់​
* ខេត្តកំពង់ចាម ៧៦,៩០១​នាក់​។​

​តួលេខ​ខាងលើ​មានការ​កើនឡើង​៧៦.៦៥% ធៀប​នឹង​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២២​។​
​ចំពោះ​រាជធានី​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤៥​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​នៅ​គោលដៅ​សំខាន់ៗ ដូចជា​នៅ​តំបន់​កោះ​ពេជ្រ មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង តំបន់​កម្សាន្ត​ជ្រោយចង្វារ តំបន់​វិមាន​ឈ្នះ​ឈ្នះ ពហុ​កីឡដ្ឋាន​មេ​រតក​តេ​ជោ​ជាដើម​។​

​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​សុទ្ធតែ​ទទួលបាន​ចំនួន​ភ្ញៀវទេសចរ​យ៉ាង​ផុសផុល​។ បន្ទប់​សណ្ឋាគារ ផ្ទះសំណាក់ រី​ស៊​ត និង​បឹង​ហ្កា​ឡូ ត្រូវបាន​ភ្ញៀវ​កក់​ស្ទើរ​ពេញ​១០០%​។​

​ដោយឡែក ប្រជាពលរដ្ឋ​មួយចំនួន​បានជ្រើសរើស​យក​ការជួបជុំ​នៅតាម​គេហដ្ឋាន (​ហូបចុក ច្រៀង​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ និង​មិត្តភក្តិ​)​។ ខ្លះទៀត​បានចេញ​ទៅ​ដើរ​កម្សាន្ត និង​ជួបជុំ​ឆ្លង​ឆ្នាំ​នៅតាម​ភោជនីយដ្ឋាន កន្លែង​កម្សាន្ត​មនុស្សពេញវ័យ និង Sky Bar ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close