ឆ្លងឆ្នាំថ្មី! មនុស្សស្លាប់ ៩នាក់ ក្នុងហេតុការណ៍រត់ជាន់គ្នា នៅប្រទេសអ៊ូហ្គង់ដា
នគរបាលបាននិយាយ កាលពីថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលប្រជាជនបានចាប់ផ្តើមកកកុញតាមរយៈផ្លូវឆ្លងកាត់នៅក្នុងផ្សារទំនើប Freedom City ក្នុងទីក្រុងកាំប៉ាឡា (Kampala) នៅពេលដែលម៉ោងបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មី ជិតឈានមកដល់។
មនុស្សម្នាបានប្រារព្ធពិធីចូលឆ្នាំថ្មីនៅផ្សារទំនើបខាងលើ ដែលស្ថិតនៅលើផ្លូវហាយវ៉េតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ Entebbe និងទីក្រុងកាំប៉ាឡា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។