ឧទ្ធម្ភាគចក្រ​ហោះ​បុក​គ្នា ស្លាប់​មនុស្ស​៤​នាក់ របួសធ្ងន់​៣​នាក់ នៅ​អូស្ត្រាលី​

ស៊ីដនី​៖ អាជ្ញាធរ​បាន​និយាយថា ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​បាន​បុក​គ្នា នៅ​កណ្តាល​អាកាស ក្បែរ​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​មួយ ក្នុង​តំបន់ Gold Coast របស់​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ចន្ទ ដោយបាន​សម្លាប់​មនុស្ស ៤ នាក់ និង​របួស​យ៉ាងធ្ងន់ធ្ងរ​ចំនួន ៣ នាក់​ទៀត​។​

​សេវា​សង្គ្រោះបន្ទាន់​ត្រូវបាន​គេ​ទូរស័ព្ទ ឲ្យ​ទៅ​កន្លែងកើតហេតុ ក្បែរ​សួន​កម្សាន្ត Sea World នៅ​ម៉ោង​ប្រហែល​២​រសៀល តាម​ម៉ោង​ក្នុងស្រុក​។​

​លោក Gary Worrell អធិការនគរបាល​ស្តីទី​នៅ​តំបន់ Queensland បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា យន្តហោះ​ពីរ​គ្រឿង​បាន​ធ្លាក់​ចុះចត បន្ទាប់ពី​ការប៉ះទង្គិច​។ «​ជា​លទ្ធផល មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត​»​។​

​ការិយាល័យ​សុវត្ថិភាព​ដឹកជញ្ជូន​អូស្ត្រាលី​បាន​និយាយថា ខ្លួន​បានចាប់ផ្តើម​ការស៊ើបអង្កេត​លើ​គ្រោះថ្នាក់​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close