ព្រឹកនេះ! នាវាមួយគ្រឿងទៀត ដឹកភ្ញៀវទេសចរណ៍ ១៣៥នាក់ ចូលចតកំពង់ផែស្វយត័ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍មួយគ្រឿងទៀត ឈ្មោះ OCEAN ODYSSEY សញ្ជាតិ Bahamas បានចូលចតកំពង់ផែស្វយត័ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមករាឆ្នាំ២០២៣ ដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៌ចំនួន១៣៥នាក់ ស្រី៨០ មកទស្សនាប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។
នាវានេះមានដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា និងចាកចេញបន្តទៅប្រទេសវៀតណាម នៅល្ងាច ថ្ងៃទី០៤ ខែមករាឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា នេះជានាវាទេសចរណ៍បរទេសទី២ហើយ ដែលចូលចតចតកំពង់ផែស្វយត័ក្រុងព្រះសីហនុ ដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៌ មកទស្សនាប្រទេសកម្ពុជា ក្រោយខកខានមួយរយៈដោយសារវិបត្តិជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។