បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ ៩​នាក់ ខណៈ​អ្នកជា​សះស្បើយ​១២​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៣​នេះ បានបញ្ជាក់​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​៩​នាក់ ខណៈ​ជា​អ្នកជា​សះស្បើយ​១២​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៣ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩៖ សរុប​ចំនួន​១៣៨,៦០៩​នាក់​, អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៥,៥០៣​នាក់​, ស្លាប់​សរុប​ចំនួន ៣,០៥៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close