អបអរសាទរ​! ទីក្រុង​នៃ​ខេត្ត​ចំនួន​៣ របស់​កម្ពុជា ជាប់​ជា​ជ័យលាភី “​ទីក្រុង​ស្អាត​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០២២”

​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ក្រសួងទេសចរណ៍ សូម​ចូលរួម​អបអរសាទរ​ដល់​ជ័យលាភី​ទីក្រុង​នៃ​ខេត្ត​ចំនួន​៣ ទី​១.​ខេត្តបាត់ដំបង ទី​២. ខេត្ត​ព្រះសីហនុ និង​ទី​៣. ខេត្តសៀមរាប ដែល​បាន​ជាប់​ជា​ជ័យលាភី “​ទីក្រុង​ស្អាត​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០២២” (Best Countdown City of The Year 2022) តាមរយៈ​ការបោះឆ្នោត​លើ​គេហទំព័រ​ផ្លូវការ http://best countdowncity.cambodiacleancity.gov.kh/ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣ និង​គ្រោង​ប្រគល់​ពានរង្វាន់​នៅក្នុង “​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​” នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close