គិតត្រឹមម៉ោង១០ព្រឹកនេះ! ស្ថានភាពទឹកនៅទំនប់ ៧មករា បន្តស្រកចុះជាបន្តបន្ទាប់ឈានទៅធូស្រាលវិញ
បើតាមក្រសួងធនធានទឹក និងឧត្តុនិយម បញ្ជាក់ថា ស្ថានភាពទឹកនៅទំនប់ ៧មករា នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ទឹកបានចាប់ស្រកចុះពីម៉ោង ១ រំលងអាធ្រាត្រ មកដល់ម៉ោង ១០ព្រឹកនេះ កម្ពស់ទឹក ៦,២៣ម៉ែត្រ គឺស្រកចុះបាន ០,២៧ ម៉ែត្រ ។ ស្ថានភាពទឹកនឹងបន្តស្រកចុះជាបន្តបន្ទាប់ឈានទៅធូស្រាលវិញ និងពុំមានការគម្រាមកំហែងបន្តទៀតទេ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។