ករណី​ធ្លាក់​យន្តហោះ នៅ​ប្រទេស​នេ​ប៉ាល់ ​ស្លាប់​មនុស្សជិត ៧០​នាក់

​កាតា​ម៉ាន់​ឌូ​៖ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​នេ​ប៉ាល់ បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ៦៨ នាក់​បាន​ស្លាប់ កាលពី​ថ្ងៃអាទិត្យ នៅពេលដែល​ជើងហោះហើរ​ក្នុងស្រុក​មួយ​បាន​ធ្លាក់ នៅ​ទីក្រុង ប៉ូ​ខា​រ៉ា (Pokhara ) ជាការ​ធ្លាក់​យន្តហោះ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល ៣​ទសវត្សរ៍​នៅក្នុង​ប្រទេស​តូច​មួយ​នៃ​ភ្នំ​ហិមាល័យ​មួយ​នេះ​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​រាប់រយ​នាក់ ត្រូវបាន​បញ្ជូនទៅ​ទីតាំង​កើតហេតុ នៅលើ​ភ្នំ​ជា​កន្លែង​ដែល​ជើងហោះហើរ Yeti Airlines ដែល​ដឹក​មនុស្ស​ចំនួន​៧២ នាក់​ពី​រដ្ឋធានី កាតា​ម៉ាន់​ឌូ (Kathmandu) បាន​ធ្លាក់ចុះ​។​

​ទូរទស្សន៍​ក្នុងស្រុក​បានបង្ហាញ​ថា ក្រុម​អ្នក​ជួយសង្គ្រោះ​ដើរ​ជុំវិញ​ផ្នែក​ដែល​ខូច​នៃ​យន្តហោះ ខណៈដែល​ទីតាំង​ដី​មួយចំនួន​នៅ​ជិត​កន្លែង​ធ្លាក់​យន្តហោះ​ត្រូវបាន​ឆាបឆេះ ដោយមាន​អណ្តាតភ្លើង​អាច​មើលឃើញ​។

​អាជ្ញាធរ​អាកាសចរណ៍​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា យន្តហោះ​បាន​ទាក់ទង​ជាមួយ​ព្រលានយន្តហោះ នៅ​ម៉ោង ១០៖៥០ ព្រឹក មុនពេល​ធ្លាក់​។​

​ការធ្លាក់​នេះ​គឺជា​អ្នកស្លាប់​ច្រើន​បំផុត​របស់​ប្រទេស​នេ​ប៉ាល់ ចាប់តាំងពី​ឆ្នាំ ១៩៩២ ។ រម្លឹកថា កាលពី​៣០​ឆ្នាំមុន យន្តហោះ អ៊ែរ​បឺស អេ​៣០០ (Airbus A300) របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន​បាន​ធ្លាក់​ចូលទៅក្នុង​ជម្រាលភ្នំ​នៅពេល​ឆ្ពោះទៅកាន់​ទីក្រុង Kathmandu ដោយបាន​សម្លាប់​មនុស្ស​ទាំង​១៦៧ នាក់ នៅលើ​យន្តហោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close