នាយកប្រតិបត្តិរបស់ក្រុមហ៊ុនVietjet មានឈ្មោះក្នុងបញ្ជីឈ្មោះទាំង ៥០នាក់ ក្នុងទស្សនាវដ្តី Bloomberg ឆ្នាំ 2018
ទស្សនាវដ្តីសេដ្ឋកិច្ចប្រចាំសប្តាហ៍ Bloomberg ដែលជាទស្សនាវដ្តីនាំមុខគេនៅលើពិភពលោក បានដាក់ឈ្មោះ លោកស្រី Nguyen Thi Phuong Thao ប្រធាននិង ជានាយកប្រតិបត្តិនៃក្រុមហ៊ុនVietjet ជាបុគ្គលដំបូងគេបំផុតតំណាងមកពីប្រទេសវៀតណាម នៅក្នុងបញ្ជីឈ្មោះកំពូលអ្នកមានក្នុងលោកប្រចាំឆ្នាំនៃទស្សនាវដ្តី Bloomberg 50 (B50) ។
អ្នកដែលមានកិត្តិយសបានចូលក្នុងបញ្ជីB50 ប្រចាំឆ្នាំ 2018 រួមមានមេដឹកនាំនិងសហគ្រិនដ៏ល្បីល្បាញដូចជា លោក Jerome Powell ប្រធានសហព័ន្ធបម្រុងសហរដ្ឋអាមេរិក, លោកស្រី Amy Hood នាយកហិរញ្ញវត្ថុនៃក្រុមហ៊ុនMicrosoft, លោក Ben van Beurden នាយកប្រតិបត្តិក្រុមហ៊ុនRoyal Dutch Shell, លោកស្រី Chrystia Freeland រដ្ឋមន្ត្រីការបរទេសនៃកាណាដា, លោកស្រី Leanne Caret ប្រធាននិង នាយកប្រតិបត្តិផ្នែកការពារ អវកាសនិងសន្តិសុខនៅក្រុមហ៊ុនBoeing ព្រមទាំងលោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង។
លោកស្រី Nguyen Thi Phuong Thao គឺជាប្រធានក្រុមហ៊ុនSovico Holdings ប្រធាននិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនVietjet ព្រមទាំងជាអនុប្រធានអចិន្ត្រៃយ៍របស់ធនាគារ HDBank ។ លោកស្រីបានទទួលសញ្ញាបត្របណ្ឌិតផ្នែកទស្សនវិជ្ជានៅផ្នែកសេដ្ឋកិច្ចCybernetics និងបរិញ្ញាបត្រផ្នែកឥណទានហិរញ្ញវត្ថុ។ នៅឆ្នាំ 2017 និង ឆ្នាំ 2018 អ្នកស្រីThao បានចុះបញ្ជីក្រុមហ៊ុនVietjet និង ធនាគារHDBank ជាមួយនឹងផ្សារមូលប័ត្រនៃទីក្រុងហូជីមិញដោយជោគជ័យ។ តម្លៃទីផ្សារមូលប័ត្ររបស់ក្រុមហ៊ុនទាំងពីរមានតម្លៃរាប់កោដិដុល្លាអាមេរិក។ បច្ចុប្បន្នអ្នកស្រី Thao ជាសេដ្ឋីនីទី២ប្រចាំទីផ្សារមូលប័ត្ររបស់ប្រទេសវៀតណាម។
ថ្មីៗនេះ លោកស្រីNguyen Thi Phuong Thao បានចូលក្នុងបញ្ជីស្រ្តីដែលមានឥទ្ធិពលបំផុតទាំង 100 នាក់របស់ទស្សនាវដ្ដី Forbes ប្រចាំឆ្នាំ 2018 ។ លោកស្រីឈរនៅលេខរៀងទី 44 ផ្លោះ11លេខរៀង បើប្រៀបធៀបជាមួយនឹងលេខរៀងរបស់លោកស្រីកាលពីឆ្នាំមុន។ អ្នកឈរលេខរៀងទី1ក្នុងបញ្ជីទស្សនាវដ្តីសេដ្ឋកិច្ចForbesគឺ ប្រមុខរដ្ឋប្រទេសអាល្លឺម៉ង់ អ្នកស្រី Angela Merkel, លេខរៀងបន្ត ជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស–លោកស្រី Theresa May, លំដាប់លេខ3 គឺនាយកគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុពិភពលោក(IMF)–អ្នកស្រី Christine Lagarde និង អគ្គនាយកក្រុមហ៊ុន General Motors–អ្នកស្រី Mary Barra. លើសពីនេះទៀត លោកស្រីប្រធាននិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនVietjet បានក្លាយជាករណីសិក្សានៃសាកលវិទ្យាល័យពាណិជ្ជកម្មហាវឺត (HBS) នៅឆ្នាំនេះ។
ទស្សនាវដ្តីB50 បានសម្រិតសម្រាំងអ្នកដែលធ្វើឲ្យបរិយាកាសជំនួញក្នុងសកលលោកប្រែប្រួលតាមវិធីវាស់វែងជាច្រើនសម្រាប់ឆ្នាំ 2018នេះ ។ ភាពខុសគ្នាពីបញ្ជីអ្នកមានឥទ្ធិពលផ្សេងៗទៀត បញ្ជីឈ្មោះB50 បានបង្ហាញឈ្មោះអ្នកធ្វើឲ្យប្រែប្រួលសមីការឆ្នាំ ២០១៨ តាមរបៀបដែលអាចវាស់វែងបាន និងដោយបរិមាណ ទាំងនេះអាចធ្វើទៅបានដោយសារតែយើងប្រើប្រាស់ធនធាននៃអ្នកសារព័ត៌មានទូទាំងពិភពលោកចំនួន 2.400 នាក់ របស់ទស្សនាវដ្តីBloomberg ទិន្នន័យទាក់ទងនឹងទ្រព្យកម្មសិទ្ធិ ព្រមទាំងការវិភាគនានា។
ក្រុមហ៊ុន Bloomberg LP ត្រូវបានបង្កើតឡើងនៅឆ្នាំ 1981 និងមានការិយាល័យកណ្តាលនៅញូវយ៉កទីភ្នាក់ងារ ក្រុមហ៊ុននេះរួមមានបណ្តាញទូរទស្សន៍ទូទាំងពិភពលោក (Bloomberg Television), ទស្សនាវដ្តី (Bloomberg សេដ្ឋកិច្ចប្រចាំសប្តាហ៍ និង Bloombergទីផ្សារ) និងសេវាកម្មខ្សែកាប (Bloomberg News) និងកម្មវិធីsoftwareផ្នែកហិរញ្ញវត្ថុ។ ក្រុមហ៊ុនBloombergគ្រុប ជាក្រុមហ៊ុនទទួលបានការនិយមដ៏ទូលំទូលាយថាជាបណ្តាញព័ត៌មានដែលទុកចិត្តបានពីបណ្តាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ៕
(អត្ថបទពាណិជ្ជកម្ម)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។