វៀតណាម​! ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ នៅមុន​បុណ្យចូលឆ្នាំថ្មី​

​ហាណូយ​៖ គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​វៀតណាម​បាន​ធ្លាក់ចុះ ចាប់តាំងពី​ការចាប់ផ្តើម​យុទ្ធនា​ការធានា​សុវត្ថិភាព និង​សណ្តាប់ធ្នាប់ សម្រាប់​ពិធីបុណ្យ Tet (​បុណ្យចូលឆ្នាំថ្មី​) និង​ព្រឹត្តិការណ៍​សំខាន់ៗ​ផ្សេងទៀត​។​

​យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ នៃ​ក្រសួង​សាធារណការ​វៀតណាម បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៣ បាន​កើតឡើង​ចំនួន ១,៨៥៤ លើក ថយចុះ​៦,១២% បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១,០២៦​នាក់ ថយចុះ ៣,៨៤% និង​រងរបួស​ចំនួន ១,៣២៣​នាក់ ថយចុះ ៦,១០% បើ​ធៀប​នឹង​ចំនួន​គ្រោះថ្នាក់​, ចំនួន​មនុស្ស​ស្លាប់ និង​ចំនួន​អ្នករបួស កាលពី​ពីរ​ខែ​មុន​។​

​ក្រៅពី​នេះដែរ គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវដែក មាន​១៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១១​នាក់ និង​របួស ៣​នាក់​។ បន្ថែម​ពីនេះ មាន​មនុស្សម្នា​ក់បាន​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ទូទាំងប្រទេស​បាន​ដោះស្រាយ​ការ​ល្មើសច្បាប់​ចរាចរណ៍​សរុប​ចំនួន ៤២១០០០​ករណី និង​ពិន័យ​ជា​ប្រាក់​ចំនួន ១ ពាន់​ពាន់​លាន​ដុង (៤២.៦ លាន​ដុល្លារ​អាមេរិក​)​។ នគរបាល​ក៏បាន​រឹបអូស​ជា​បណ្តោះអាសន្ន​នូវ​រថយន្ត​ជាង ៦.៦០០ គ្រឿង ម៉ូតូ ១២៨.៤២០ គ្រឿង និង​យានជំនិះ​តាមផ្លូវ​ទឹក ១៥ គ្រឿង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close