ថៃ ពន្យារពេលកាត់បន្ថយពន្ធប្រេងម៉ាស៊ូត ៤ខែទៀត
បាងកក៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ លោក សានទី ព្រំផាត (Santi Promphat) បាននិយាយថា គណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ បានបន្តការបន្ធូរបន្ថយពន្ធប្រេងម៉ាស៊ូតចំនួន ៥ បាតក្នុងមួយលីត្រ សម្រាប់រយៈពេល ៤ ខែបន្ថែមទៀត។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោក សានទី (Santi) មានប្រសាសន៍ថា ខុទ្ទកាល័យបានឈានដល់ដំណោះស្រាយដើម្បីបន្តកាត់បន្ថយពីខែមករាដល់ទៅបួនខែទៀត ដើម្បីជួយកាត់បន្ថយថ្លៃដើម សម្រួលដល់ជីវភាពរបស់នៅ និងដើម្បីការពារកុំឱ្យតម្លៃផលិតផលប្រើប្រាស់កើនឡើង។
ការកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតជុំចុងក្រោយនឹងធ្វើឲ្យនាយកដ្ឋានពន្ធដារខាតបង់ប្រាក់ចំណូលប្រមាណ ៤០ ពាន់លានបាត ឬប្រហែល ១០ ពាន់លានបាតក្នុងមួយខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។