ឥណ្ឌា​ទិញ​ប្រេង​ពី​រុស្ស៊ី ដល់​ទៅ ១,២ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​

​រុស្ស៊ី និង​ឥណ្ឌា ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ ដ៏​សំខាន់ និង​ជា​ប្រទេស​ទិញ​អាវុធ​ពី​រុស្ស៊ី​ច្រើនជាងគេ ។ ក្នុង​ពេលនេះ​ឥណ្ឌា ក៏បាន​ក្លាយទៅជា​ប្រទេស​ទិញ​ប្រេង​ពី​រុស្ស៊ី​ច្រើនជាងគេ​ផងដែរ ដោយ ក្នុង​មួយថ្ងៃៗ ទិញ​ប្រេង​ឆៅ​ជាង ១,២​លាន​បារ៉ែល​។​

​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg នៅ​ថ្ងៃទី ១៦​ខែមករា បាន​ដកស្រង់​ទិន្នន័យ​ពី​ក្រុមហ៊ុន​វិភាគ​ថាមពល Vortex ដែល​និយាយថា​ការ​នាំចូល​ប្រេង​ឆៅ​របស់​ឥណ្ឌា​ពី​ប្រទេស​រុស្ស៊ី​បាន​កើនឡើង​ដល់កំណត់​ត្រា ១,២ លាន បារ៉ែល​ក្នុង​មួយថ្ងៃ សម្រាប់​ខែធ្នូ ឆ្នាំ 2022​កន្លងមក ។​

​កម្រិត​នៃ​ការ​នាំចូល​នេះ​បាន​កើនឡើង ៣៣ ដង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ 2021 នៅពេលដែល​ឥណ្ឌា​បាន​ក្លាយជា​អតិថិជន​ធំ​បំផុត​របស់​រុស្ស៊ី ខណៈដែល​លោកខាងលិច​កំពុង​សម្លឹងមើល​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រភព​ថាមពល​ពី​ប្រទេស​រុស្ស៊ី​។ បច្ចុប្បន្ន រុស្ស៊ី​បាន​វ៉ា​ដាច់​អ៊ីរ៉ាក់​ដើម្បី​ក្លាយជា​ប្រទេស​ផ្គត់ផ្គង់​ប្រេង​ឆៅ​ដ៏​ធំ​បំផុត​ដល់​ឥណ្ឌា​។​

​ការ​នាំចូល​ប្រេង​ឆៅ​របស់​ឥណ្ឌា​ពី​អ៊ីរ៉ាក់ និង​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ខែធ្នូ ឆ្នាំ 2022 ក៏បាន​កើនឡើង​ដែរ ប៉ុន្តែ​ការកើនឡើង​នេះ​មិន​គួរឱ្យ​ចាប់អារម្មណ៍​ដូច​ការនាំ​ចូល​ពី​រុស្ស៊ី​នោះទេ​។ ជាក់ស្តែង ការនាំចេញ​ប្រេង​របស់​ប្រទេស​អ៊ីរ៉ាក់​ទៅកាន់​ប្រទេស​ឥណ្ឌា​បាន​កើនឡើង ៧% ក្នុង​មួយខែ ដែល​ឈានដល់ ៨៨៦ ពាន់ បារ៉ែល ហើយ​ការនាំ​ចេញពី​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​កើនឡើង ១២% ស្មើនឹង ៧៤៨​ពាន់​បារ៉ែល ។​

​បន្ទាប់ពី​សម្ព័ន្ធមិត្តរ​បស់​អាមេរិក និង​លោកខាងលិច​បានដាក់​ត​ម្លៃ​ពិ​ដាន​ជា​ផ្លូវការ​លើ​ការនាំចេញ​ប្រេង​ឆៅ​របស់​រុស្ស៊ី​ចាប់ពី​ថ្ងៃទី ៥​ខែមករា ឥណ្ឌា​បាន​បន្ត​ទិញ​ប្រេង​ឆៅ​មួយចំនួនធំ​ពី​រុស្ស៊ី​ដោយ​បញ្ចុះតម្លៃ​ខ្ពស់ និង​ជា​លើកដំបូង​ដែល​ប្រតិបត្តិ​កិច្ចសន្យា​មួយចំនួន​ក្នុងការ​នាំចូល​ពី​រុស្ស៊ី​។ ប្រេង​ឆៅ​ចម្រាញ់​ចេញពី​តំបន់​អាក់​ទិ​ក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close