ស្ត្រីម្នាក់ ជាអ្នកទទួលបញ្ចំ ក្នុងកាស៊ីណូណាហ្គាលវើល ត្រូវឃាតកអា-ក សម្លាប់ និងប្លន់ទ្រព្យសម្បត្តិអស់ជាង ៦០ម៉ឺនដុល្លារ
ភ្នំពេញ៖ ស្ដ្រីម្នាក់ដែលគេស្គាល់ឈ្មោះ ហ្គិច ជាកុងស៊ី(ទទួលបញ្ជាំ) ក្នុងនៅកាស៊ីណូណាហ្គាលវើលទី១ ត្រូវបានជនមិនស្គាល់មុខ អា ក និងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក ជាន់ទី១ ដោយប្លន់យកទ្រព្យសម្បត្តិ ប្រមាណជាង ៦០ម៉ឺនដុល្លារ កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមការផុសរបស់ គណនីហ្វេសប៊ុកឈ្មោះ Dan Heng Enter នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា សាកសពស្ត្រីជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លា ខណៈមានការយាមកាមយ៉ាងតឹងរឹងពីសមត្ថកិច្ចជំនាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។