នាវា​ទេសចរណ៍​មួយគ្រឿង​ទៀត ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នាំ​ភ្ញៀវទេសចរ ១៣៧​នាក់​

ខេត្ត​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៣ នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​ឈ្មោះ OCEAN ODYSSEY សញ្ជាតិ BAHAMAS បាន​ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នាំ​ភ្ញៀវ​ទេសចរណ៍​ចំរុះ​ជាតិ​សាស​ន៌ ចំនួន ១៣៧​នាក់ ស្រី ៨៤​នាក់ (​ភ្ញៀវ​ច្រើនជាងគេ គឺ​សហរដ្ឋអាមេរិក មាន​ចំនួន​១២៣​នាក់​) មក​ទស្សនា​ប្រទេស​កម្ពុជា​រយ​:​ពេល​២​ថ្ងៃ ។​

​នាវា​នេះ​មានដំណើរ​មកពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា​យើង ហើយនឹង​ចាកចេញ​ទៅវិញ​នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២៣ ឆ្ពោះទៅ​ប្រទេស​ថៃ​បន្តទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close