សប្តាហ៍​នេះ​! កម្ពុជា អាច​ចុះ​ត្រជាក់​ពី​កម្រិត​មធ្យម​ទៅ​ខ្លាំង​, ក្រសួង សូម​ឲ្យ​បងប្អូន​ថែរក្សា​សុខភាព

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ក្នុងអំឡុង​សប្តាហ៍​ទី​៤ នៃ​ខែម​ករានេះ ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​នៃ​សម្ពាធ​ខ្ពស់ (​ចិន​) និង​ខ្យល់មូសុង​ឦសាន​បក់ ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​ខ្លាំង​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២២ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣៣ °C
* អាកាសធាតុ​អាច​ចុះ​ត្រជាក់​ក្នុង​កម្រិត​មធ្យម​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៥-២០°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨- ៣១°C
* ធាតុអាកាស​អាច​ចុះ​ត្រជាក់​ពី​មធ្យម​ទៅ​ខ្លាំង​។ ជាពិសេស​ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ សីតុណ្ហភាព​អប្បបរមា អាច​ធ្លាក់​ចុះមក​នៅ ១៥-១៧°C នៅពេល​ព្រឹក និង​នៅពេល​យប់​។​

៣៖ តំបន់​មាត់សមុទ្រ ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៣ °C
* នឹង​អាចមាន​ខ្យល់​បក់បោក​លាយឡំ និងរ​លកស​មុទ​ខ្ពស់​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​បងប្អូន​សាធារណជន បន្ត​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​ស្ថាន​ភាពចុះ​ត្រជាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close