ក្រោយ អាមេរិក​និង​អាល្លឺម៉ង់​បញ្ជូន​រថក្រោះ​ដ៏​ទំនើប​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន រុស្ស៊ី​បញ្ចេញ​យន្តហោះ​ទម្លាក់​គ្រាប់​

​អ៊ុយ​ក្រែ​ន​បាន​កាត់ផ្តាច់​ថាមពល​ជាបន្ទាន់​ទៅកាន់​តំបន់​ជាច្រើន ហើយ​បានចេញ​ការព្រមាន​ពី​ការ​វាយឆ្មក់​តាម​អាកាស​ទូទាំង​ទឹកដី មិនយូរប៉ុន្មាន​បន្ទាប់​ពី​ខ្លួន​បាន​រកឃើញ​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​មួយក្រុម​ហោះ​ចេញ​។​

​នៅ​ថ្ងៃទី ២៦ ខែមករា ទីភ្នាក់ងារសារព័ត៌មាន PravdaUkraine បាន​ផ្សាយ​ថា ការព្រមាន​អំពី​ការវាយប្រហារ​តាម​អាកាស​មួយ​ត្រូវបាន​ដំណើរការ​នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន ចំពេល​មានការ​ព្រួយបារម្ភ​ថា រុស្ស៊ី​អាច​បើក​ការវាយប្រហារ​ដោយ​កាំជ្រួច​មី​ស៊ី​ល​ទ្រង់ទ្រាយ​ធំថ្មី​ទៅលើ​គោលដៅ​សំខាន់ៗ​

​អភិបាលក្រុង Mykolaiv ភាគខាងត្បូង​អ៊ុយ​ក្រែ​ន លោក Oleksandr Sienkevych បាន​និយាយថា យ៉ាងហោចណាស់ យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-22M3 របស់​រុស្សី​ចំនួន ៣​គ្រឿង បាន​ហោះ​ចេញពី​មូលដ្ឋាន​។ លោក RiaNovosti បាន​បញ្ជាក់ថា​មានការ​ផ្ទុះ​នៅ​ក្រុង Mykolaiv ប៉ុន្តែ​មូលហេតុ​និង​ការខូចខាត​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​យោងតាម​អ្នកនាំពាក្យ លោកស្រី Natalia Humeniuk នៃ​បញ្ជាការ​ប្រតិបត្តិការ​ភាគខាងត្បូង​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ប្រទេស​រុស្ស៊ី​ក៏​រក្សាបាន​នាវាចម្បាំង​បំពាក់​កាំជ្រួច​ចំនួន​បី​គ្រឿង​នៅក្នុង​សមុទ្រ​ខ្មៅ ដែល​អាច​បាញ់​កាំជ្រួច Cruise 20 Kalibr ។ លោកស្រី​បាន​បន្ថែមថា “​យើង​កំពុង​សង្កេតមើល​សកម្ម​ភាព​របស់​កងកម្លាំង​អាកាស​យុទ្ធសាស្ត្រ​របស់​សត្រូវ​ពី​ទិសដៅ​នៃ​សមុទ្រ Caspi “​។​

​លោក Andriy Yermak អគ្គសេនាធិការ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានប្រកាសថា កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​នេះ ទើបតែ​បាន​អនុវត្ត “​ការបាញ់​ទម្លាក់​មី​ស៊ី​ល​រុស្ស៊ី​ជា​លើកដំបូង​” ។ ទន្ទឹមនឹងនេះ បុគ្គលិក​ថាមពល​អ៊ុយ​ក្រែ​ន​កំពុង​រៀបចំ​ការផ្តាច់​ចរន្តអគ្គិសនី​ជាបន្ទាន់​នៅក្នុង​ទីក្រុង Kiev, Odessa និង Dnipropetrovsk ដើម្បី​កាត់បន្ថយ​ហានិភ័យ​។​

​ការ​វាយឆ្មក់​ចុង​ក្រោយនេះ​កើតឡើង​មិនយូរប៉ុន្មាន​បន្ទាប់​ពីស​ហ​រដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប បានប្រកាស​ផ្តល់ជំនួយ​ដល់​ក្រុង​គៀវ​ជាមួយនឹង​រថក្រោះ​ប្រយុទ្ធ M1 Abrams និង Leopard 2 រាប់សិប​គ្រឿង​។​ក្រុង​ម៉ូស្គូ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា​ខ្លួន​នឹងមាន​ប្រតិកម្ម​យ៉ាង​ម៉ឺងម៉ាត់​ប្រសិនបើ​លោកខាងលិច​ឆ្លើយតប​នឹង​ការបញ្ជូន​រថក្រោះ​ទៅ​អ៊ុយ​ក្រែ​ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close