គ្រោះថ្នាក់​ចរាចរណ៍មួយរវាងឡាន អភិបាលរង​ខេត្ត​ប៉ៃលិន​ និង​ខេត្តបន្ទាយមានជ័យ​នៅ​ស្រុក​រលាប្អៀរ​ស្លាប់ម្នាក់

ខេត្តកំពង់ឆ្នាំង​ ៖​ យ៉ាងហោចណាស់មនុស្ស​ម្នាក់​បាន​ស្លាប់​នៅហ្នឹងកន្លែងកើតហេតុ និង​០២​នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​នោះ​ ជន​រង​គ្រោះ​(របួសធ្ងន់)ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ចៅហ្វាយរង ខេត្ត បន្ទាយមានជ័យ​និង​(បានស្លាប់)ជាអភិបាលរង​ខេត្ត​ប៉ៃលិន​ ។​ ករណី​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​នៅរសៀល​ម៉ោងជាង០២ ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​ចំនុចភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ តាមបណ្តយផ្លូវជាតិលេខ៥ ។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ទី​១-​ប៉ុក​ ណា​ឌី​ អាយុ​៤៩​ឆ្នាំ​ ភេទ​ស្រី​ ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​(​របួសធ្ងន់​),​ ទី​២-​សោម​ មុន្នី​រ័​ត្ន​ អាយុ​៥៦​ឆ្នាំ​ ភេទ​ស្រី​ អភិបាលរង​ ខេត្ត​ប៉ៃលិន​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ និង​ទី​៣-​ឈ្មោះ​ គី​ន​ ណាំ​ចូក​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជា​អ្នកបើកបរ​រថយន្ត​ ម៉ាក​លុ​ច​ស៊ី​ស​ ជី​អេស​ ៣០០​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2T-8971​ ទិស​ដៅពី​ខេត្តបន្ទាយមានជ័យ​មក​ភ្នំពេញ​។​

យោង​តាម​របាយការណ៍​បានបន្ត​ថា​ មុន​ពេល​កើតហេតុ​គេឃើញរថយន្ត​ខាងលើ​បាន​បើកបរ​ទិស​ដៅ​ពី​ខេត្ត​ទៅរាជធានី​ភ្នំពេញ​ ពេល​មក​ដល់​កន្លែង​កើតហេតុ​រថយន្ត​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ សាំ​យុង​ និង​បន្ត​ទៅ​បុក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ទៀត​។​

បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ ចំណែក​សាកសព​យក​មក​តម្កល់នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។​ មធ្យោបាយ​ពាក់ព័ន្ធ​រងការខូចខាតយ៉ាងតំណំ ហើយសមត្ថកិច្ច​ជំនាញ​បានវាស់វែង​ហើយយក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាននគរបាលស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close