មនុស្ស​ស្លាប់ ៤០​នាក់ ក្នុង​គ្រោះថ្នាក់​ឡានក្រុង​ធ្លាក់​ពីលើ​ស្ពាន នៅ​ប៉ា​គី​ស្ថាន​

​អ៊ី​ស្លា​ម៉ា​បាត​៖ មន្ត្រី​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បាន​និយាយ កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​យ៉ាងហោចណាស់ ៤០​នាក់​បាន​ស្លាប់ នៅពេលដែល​រថយន្តក្រុង​មួយ​បាន​ធ្លាក់​ពីលើ​ស្ពាន​មួយ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​បាន​ឆាបឆេះ​ជា​អណ្តាតភ្លើង​។​

​លោក ហាម​ហ្សា អាន​ជុំ (Hamza Anjum) មន្ត្រីជាន់ខ្ពស់​នៃ​ស្រុក ឡា​សា​ប៊ែ​ល​ឡា (Lasbela) ក្នុង​ខេត្ត បា​លូ​ឈី​ស្ថាន (Balochistan) បាន​និយាយ​នៅឯ​កន្លែង​គ្រោះថ្នាក់​ថា “​សាកសព​… គឺ​មើល​លែង​ស្គាល់​” ។​

​លោក Anjum បាន​និយាយថា អ្នក​នៅ​រស់រានមានជីវិត​បីនាក់​ត្រូវបាន​ជួយសង្គ្រោះ ហើយ​រថយន្តក្រុង​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ដឹក​អ្នកដំណើរ​ចំនួន ៤៨ នាក់ ហើយ​គ្រោះថ្នាក់​កើតឡើង នៅពេលដែល​រថយន្តក្រុង​ត្រូវបាន​បើក​ទៅបុក​បង្គោល​នៅលើ​ស្ពាន ហើយ​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃអាទិត្យ​។​

​លោក Anjum បាន​និយាយ​ផងដែរ​ថា “​មានការ​សង្ស័យថា អ្នកបើកបរ​ប្រហែលជា​ងងុយដេក​” ដោយបាន​លើកឡើង​ផងដែរ​អំពី​លទ្ធភាព​ដែល​អ្នកបើកបរ​អា​ចប​ង្កើ​ន​ល្បឿន ក្នុងអំឡុងពេល​ធ្វើដំណើ​រ​ផ្លូវ​ឆ្ងាយ ប៉ុន្តែ​មន្ត្រី​ជំនាញ​នឹង​ស៊ើបអង្កេត​មូលហេតុ​នៃ​ឧបទ្ទវ​ហេតុនេះ​។

​វិធានការ​សុវត្ថិភាព​ធូររលុង លើផ្លូវ​ហាយ​វេ និង​ការបើកបរ​ដោយ​មិន​ប្រុងប្រយ័ត្ន រួមចំណែក​ដល់កំណត់​ត្រា​សុវត្ថិភាព​ផ្លូវ​ដ៏​អាក្រក់​របស់​ប្រទេស​ប៉ា​គី​ស្ថាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close