លោកយ៉ឹក យូ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងតែមានភាពល្បីល្បាញខាងប្រព្រឹត្តអំពេីពុករលួយលេចធ្លោជាងគេ?
តាមប្រភពពីឈ្មួញធំៗដឹកទំនិញនិងអ្នកវិនិយោគនាំទំនិញចេញចូលតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានអោយខ្មែរ៧មករាដឹងថាចាប់តាំងពីលោកយុឹក យូ បានចូលមកកាន់តំណែងជាប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុមកអំពេីបក្សពួកពុករលួយបានកេីតជាលក្ខណះជាប្រពន្ធ័នៅក្នុងការិយាល័យគយនិងរដ្ធាករក្រុងព្រះសីហនុដោយម្ចាស់ទំនិញដែលត្រូវឆ្លងកាត់ចេញនិងចូលត្រូវតែបង្ខំចិត្តបង់ប្រាក់ក្នុងតំលៃខ្ពស់ចាប់ពី៤៥ដុល្លារឡេីងទៅ៧០ដុល្លារក្នុងមួយឯកសា៕
ជាធម្មតាឯកសាចុះប្រតិវេន៏គយរាល់ទំនិញវិនិយោគនាំចូលនិងនាំចេញក្នុងមួយថ្ងៃៗមិនក្រោមពី២០០ឯកសាទៅ៣០០ឯកសាហេីយនៅក្នុងនោះគឺលោកយុឹក យូប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុបែងចែជាកជាពីប្រភេទ ឯកសាទំនិញវិនិយោគនាំចេញត្រូវចំណាយក្នុងមួយឯកសាចាប់៤៥ដុល្លារទៅដល់៧០ដុល្លារចំណែកទំនិញនាំចេញចំណាយក្នុងមួយឯកសាចាប់១០៥ដុល្លារទៅដល់១៥០ដុល្លារដោយក្នុងនោះគេបែងចែកទៅតាមដំណាក់កាលដោយបង្កេីតជាការិយាធិបតេយ្យ÷១ផ្នែកចុះលេខ ២ផ្នែកគរណី៣ផ្នែកត្រួតពិនិត្យ៤ផ្នែកអោយពណ័៥ផ្នែកស្គែន៦អនុប្រធាននិងប្រធានការិយាល័យគយនិងរដ្ធាករក្រុងព្រះសីហនុគឺលោកយុឹកយូ៕
ជាពិសេសរាល់ថ្ងៃសុក្រចុងសប្តាហ៏ម្តងៗទំនិញដែលត្រូវចេញគឺលោកយុឹក យូ មិនសូវមកការិយាល័យអង្គុយធ្វេីការប៉ុន្មានទេទុកអោយម្ចាស់រត់ខ្វែងដៃខ្វែងជេីងអោយលោកប្រធានការិយាល័យគយរូបនេះជួនកាលសុីញ៉េនៅតាមផ្ទះឬនៅតាមហាងកាហ្វេក៏មានស្រួលក្នុងការទារលុយតាមអំពេីចិត្តធ្វេីអោយឈ្មួញដឹកទំនិញនិងអ្នកវិនិយោគតឹងទ្រូងទៅនិងលោកយុឹក យូ ដ៏មហាអស្ចារ្យនេះផងដែរ៕
ប្រភពដដែលបានបន្តថាចាប់តាំងពីលោកយឹុក យូគ្រងកាន់តំណែងប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុពេលណាមកគឺលោកយុឹក យូបានចាត់ចែងអោយកូនចៅរកចំណូលតាមជំនាញបច្ចេកទេសដែលភាសាសាមញ្ញហៅថារកលុយក្រោមតុក្នុងមួយៗថ្ងៃរាប់ពាន់មឺុនដល្លារតាមរយះការបង្កេីតការិយាល័យធិបតេយ្យដែលមានលក្ខណះជ្រកក្រោមជំនាញដេីម្បីប្រមូលលុយពីការរត់ឯកសាប្រតិវេទន៏គយលេីទំនិញវិនិយោគនាចូលដែលជាពន្ធអាករជាបន្ទុករបស់រដ្ធដោយក្នុងនោះលោកយុឹក យូ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុបែងចែកជាការិយាធិបតេយ្យដោយក្នុងនោះរួមមាន÷ផ្នែកចុះលេខ៥ដុល្លារផ្នែកគរណី៥ដុល្លារផ្នែកត្រួតពិនិត្យ៥ដុល្លារផ្នែកអោយពណ័៥ដុល្លារផ្នែកស្កែនកុងទីន័រ៥ដុល្លារនិងផ្នែកអនុប្រធាន១០ឬ២០ដុល្លារក្រៅពីនិងគឺលោកប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុយកទាងអស់សួរថាតេីក្នុងមួយថ្ងៃៗលោកយឹុក យូ រកចំណូលមិនក្រោមមុឺនដុល្លារឡេីយ ? ៕ពាក់ពន្ធ័និងការលេីកឡេីងរបស់អ្នកវិនិយោគនាំចូលទំនិញចេញនិងចូលខាងលេីកាសែតនិងគេហទំព័រខ្មែរ៧មករានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨មិនអាចសុំការបំភ្លឺបានឡេីយពីលោកយុឹក យូ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុដោយទូរសព្ឌ័តេចូលគ្មានអ្នកទទួល ។គួររំលឹកផងដែលថាចាប់តាំងពីលោកយុឹក យូ ឡេីងកាន់តំណែងប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុពេលណាមកធ្វេីអោយឈ្មួញធំៗនិងក្រុមអ្នករត់ការឯកសាមានការក្តៅក្រហាយមិនសម្បាយចិត្តទៅនិងទង្វេីរបស់លោកយុឹក យូប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុព្រោះក្រុមគយទាំងអស់នេះបង្កេីតការិយាធិបតេយ្យសុីលុយស្រស់និងគាបសង្កត់ស្ទេីតែដកដង្ហេីមមិនចេញ៕ប្រភពបានបន្តថាចាប់តាំងពីលោកយឹុក យូ មកកាន់តំណែងប្រធានការិយាល័យគយនិងរដ្ធាករក្រុងព្រះសីហនុពេលណាមកបង្កការលំបាកយ៉ាងខ្លាំងដូចជាករណីនៅថ្ងៃចុងសបា្តហ៏គឺក្រុមអ្នករត់ការឯកសាត្រូវរត់ទៅអោយលោកយឹុក យូ សុីញ៉េនៅផ្ទះនិងតាមហាងបាយក៏មានព្រោះតែខ្លាចខកជេីងនិងខូចឥវ៉ាន់ជាពិសេសពេលបង់លុយរត់ឯកសាម្តងៗមានច្រេីនកន្លែងដូចរៀបរាប់ខាងលេីមិនក្រោម៦កន្លែងឡេីយជាងនេះទៅទៀតសំខាន់ជាងគេបំផុតនោះគឺនៅចំណុចអ្នកអនុញ្ញាតិអោយរថយន្តដឹកទំនិញចេញចូលទាំងអស់មានការឯកភាព(បង់លុយគ្រប់ចំនួន)និងមានការអនុញ្ញាតិពីលោកយុឹក យូ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុទេីបគេអនុញ្ញាតិអោយរថយន្តដឹកទំនិញចេញឬចូលកំពង់ផែនោះបានsix ?៕ពាក់ពន្ធ័និងការរអ៊ូពីសំណាក់ក្រុមអ្នកវិនិយោគនិងឈ្មួញនាំទំនិញចេញចូលរួមទាំងក្រុមអ្នករត់ការឯកសាខាងលេីតេីលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរាដ្ធាភិបាលកម្ពុជាទទួលបន្ទុកគយនិងរដ្ធាករមានបានជ្រាបឬសេីមពីលោកយុឹក យូប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុដែរឬទេឬមួយដឹងដែរតែធ្វេីមិនដឹងបណ្តែតបណ្តោយអោយមន្ត្រីគ្រាប់ល្ពៅធ្វេីតាមអំពេីចិត្តដូចជាករណីលោកយឹុក យូ នេះជាដេីមទានប្រោស ?៕ដោយខ្មែរ៧មករា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។