កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ នៅខេត្តសៀមរាប
កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R សេដ្ឋកិច្ចចក្រា ចាប់ពីថ្ងៃ ទី៨ ដល់ថ្ងៃទី១០ កុម្ភៈ នៅខេត្តសៀមរាប។ នេះជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងធ្វើសន្និសីទសារព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានជាង ២០ស្ថាប័ន ដើម្បីជម្រាបជូនសាធារណជនអំពីវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពី «3R» និង សេដ្ឋកិច្ចចក្រា។
នេះគឺជាលើកទី១ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះនៃវេទិកាថ្នាក់តំបន់នេះ។ ចាប់ផ្តើមឡើងនៅឆ្នាំ២០០៩ នៅប្រទេសជប៉ុន វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពី3R សេដ្ឋកិច្ចចក្រា បានរៀបចំចំនួន ១១ លើកហើយរហូតមកដល់ឆ្នាំ២០២៣ នេះ និងរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ៥០០នាក់មកពីជិត ៤០ ប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។