ធ្លាក់​យន្តហោះ​នៅ​អូស្ត្រាលី អ្នកបើក​យន្តហោះ​២​នាក់ រួច​ផុតពី​ការស្លាប់

​អ្នកបើក​យន្តហោះ​ពីរ​នាក់​បាន​ផុតពី​ការបាត់​បង់ជីវិត យ៉ាង “​អព្ភូតហេតុ​” បន្ទាប់ពី​យន្តហោះ​ទម្លាក់​ទឹក ប្រភេទ Boeing 737 ដែល​ពួកគេ​បញ្ជា​បើក​ ​បាន​ធ្លាក់ និង​ឆេះ ខណៈពេលដែល​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​នៅ​ដាច់ស្រយាល ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​។​

​យន្តហោះ​ត្រូវបាន​គេ​ថត ដោយបាន​បន្សល់ទុក​នូវ​ស្លាកស្នាម​ដ៏​វែង​មួយ នៅក្នុង​ទេសភាព​ដែល​គ្របដណ្តប់​ដោយ​ដើមឈើ និង​នៅពេលដែល​វា​ចុះមក ខណៈពេលដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ នៅក្នុង​ឧទ្យាន​ជាតិ Fitzgerald ចម្ងាយ​ប្រហែល ៤២០ គីឡូម៉ែត្រ (២៦០ ម៉ា​យ​) ភាគ​អាគ្នេយ៍ នៃ​ទីក្រុង Perth ។​

​រូបភាព​ពីលើ​អាកាស​ថត​បាន​ភ្លាមៗ បន្ទាប់ពី​ឧបទ្ទវ​ហេតុដែល​បានកើត​ឡើង កាលពី​ថ្ងៃ​ច័ន្ទ បង្ហាញ​ពី​ផ្សែងខ្មៅ​យ៉ាង​ក្រាស់ ដែល​ហុយ​ចេញពី​យន្តហោះ មកលើ​ដី ជាមួយនឹង​ផ្នែក​ខាងក្រោយ​នៃ​តួ​យន្តហោះ ដែល​ត្រូវបាន​ភ្លើង​ឆេះ​យ៉ាងខ្លាំង​។ រូបភាព​នៃ​សេវា​សង្គ្រោះបន្ទាន់​បាន​ថត​បាន​មួយ​រយៈពេល​ខ្លី ដែក​បាន​បង្ហាញថា ផ្នែក​កន្ទុយ​បាន​បំបែក​ចេញពី​យន្តហោះ​។​

​អ្នកបើក​យន្តហោះ​ទាំងពីរ​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មួយថ្ងៃ បន្ទាប់ពី​គ្រោះថ្នាក់​។ ពួកគេ​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ បើទោះជា​មាន​មន្ត្រី​បាន​និយាយថា ពួកគេ​ត្រូវបាន​គេ​ជឿថា ជា​ជនជាតិ​អាមេរិក​ខាងជើង​ក៏ដោយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close