តោះ! ទៅស្គាល់ភូមិអាវឡាតាន់ ទឹកដីខេត្តកោះកុង!

ភូមិ​អាវឡាតាន់​ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ភូមិ​អាវឡាតាន់​ គឺជាភូមិនេសាទមួយដែលបណ្តុំទៅដោយអ្នកនេសាទជាច្រើនគ្រួសារ រស់នៅតាមផ្ទះបណ្តែតទឹក។

ភូមិនេសាទបណ្តែតទឹកមួយនេះគឺជ្រុងមួយនៃដែនដីកោះកុងក្រៅ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលជាកោះមួយធំជាងគេនៅកម្ពុជា និងសំបូរទៅដោយគ្រឿងសមុទ្រស្រស់ៗ និងមានរសជាតិឆ្ងាញ់ពិសារ៕

ប្រភព៖ ក្រសួងបរិស្ថាន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close