រុស្ស៊ី ផ្តល់ស្រូវសាលី ២៥.០០០តោន ដល់គុយបា
ហាវ៉ាណា៖ ប្រទេសរុស្ស៊ីបានបរិច្ចាគស្រូវសាលី ចំនួន២៥.០០០ តោន ដល់សម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសគុយបា ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ។
ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ បានផ្តល់អំណោយ ក្នុង “គ្រាអាសន្ន” ដប្រទេសល់គុយបា នូវស្រូវសាលីចំនួន ២៥,០០០ តោន ដើម្បីប្រយុទ្ធប្រឆាំងនឹងការខ្វះខាតនៅលើប្រទេសជាកោះមួយនេះ ដែលជាសញ្ញានៃទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងសម្ព័ន្ធមិត្តយូរអង្វែងនៃប្រទេសរុស្ស៊ីនិងគុយបា។
ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសគុយបា លោក អេនត្រេ ហ្គូស្កូវ (Andrei Guskov) ត្រូវបានគេឃើញស្វាគមន៍ដោយលោកស្រី អាណា តឺរ៉េស៊ីតា ហ្គនហ្សាឡេស (Ana Teresita Gonzalez) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសគុយបា ខណៈដែលទំនិញស្រូវសាលីត្រូវបានដឹកជញ្ជូន។
ការបរិច្ចាគស្រូវសាលីដ៏ច្រើនសន្ធឹកសន្ធាប់ ប្រើដើម្បីធ្វើនំប៉័ង ដែលជាអាហារបំប៉នមូលដ្ឋានឧបត្ថម្ភដល់រដ្ឋាភិបាលគុយបា នាពេលនេះ បានកើតមានឡើង ស្របពេលដែលរុស្ស៊ីកំពុងរងទណ្ឌកម្មពីលោកខាងលិច ជុំវិញជម្លោះនៅអ៊ុយក្រែន កំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយប្រទេសផ្សេងទៀតដែលប្រឆាំងនឹងអ្វីដែលហៅថាអនុត្តរភាពរបស់សហរដ្ឋអាមេរិក។
លោកស្រី អាណា តឺរ៉េស៊ីតា ហ្គនហ្សាឡេស បានប្រាប់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅក្រៅពិធីនេះថា ប្រទេសនេះ “ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី” ខណៈដែលប្រទេសកោះនេះកំពុងជួបប្រទះ “វិបត្តិពហុភាគី” ដែលបណ្តាលមកពីឥទ្ធិពលនៃជំងឺរាតត្បាត និងការបិទផ្លូវដ៏យូររបស់សហរដ្ឋអាមេរិក មកលើប្រទេសនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។