ក្នុងខែកុម្ភៈ នេះ! មានយានយន្តធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនជាង ៣៥ដង
រយៈពេល៤ខែ គិតចាប់ពីខែវិច្ឆិកា ២០២២ – ខែកុម្ភៈ ២០២៣ មានយានយន្តធ្វើចរាចរណ៍ លើផ្លូវល្បឿនលឿន ចំនួន ១,៤១៣,៩០៦ដង ខណៈ ខែកុម្ភៈ ២០២៣ មានចរាចរណ៍ចំនួន ៣៥០,៧៨៥ដង។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្ត តាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងសូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ កុំបើកបរបញ្ច្រាសទិសចរាចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។