អាជ្ញាធរ​ជាតិ​អប្សរា ​ដំឡើង​ចម្លាក់​បង្កាន់ដៃ​នាគ​ផ្នែក​ខាងជើង​នៃ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​

​ក្រុមការងារ​អភិរក្ស​ថ្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជំរុញ​ការងារ​ជួសជុល​ចម្លាក់​បង្កាន់ដៃ​នាគ​ដែល​សាង​ឡើង​ពី​ថ្មភក់ ចំនួន​២ ប្រវែង​៥០​ម៉ែត្រ នៅ​ផ្នែក​ខាងជើង​ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត ដោយ​រៀបចំ​ដាក់​ទីតាំង​ដើម​ឡើងវិញ​ឱ្យបាន​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ ដើម្បី​បើក​ឱ្យ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ចូល​ទស្សនា​។

​បើតាម​ការបញ្ជា​ក់រប​ស់លោក អន សុភាព អ្នកទទួលខុសត្រូវ​កា​រដ្ឋា​ន​ជួសជុល​បានឱ្យដឹងថា ចម្លាក់​បង្កាន់ដៃ​នាគ​ទាំង​២​នេះ ស្ថិតក្នុង​គម្រោង​ជួសជុល​ស្ពាន​ហាល​អង្គរវត្ត ហើយ​ត្រូវបាន​រើចេញ​ជា​បណ្តោះអាសន្ន​នាពេល​កន្លងមក​។ បច្ចុប្បន្ន ដោយសារ​គម្រោង​ជួសជុល​ស្ពាន​ហាល​អង្គរវត្ត​ត្រូវ​បញ្ចប់​រួចរាល់ ក្រុមការងារ​ត្រូវយក​ចម្លាក់​បង្កាន់ដៃ​នាគ​ទាំង​នោះមក​ធ្វើការ​ជួសជុល​ពង្រឹង និង​ដំឡើង​នៅ​កន្លែង​ដើម​ឡើងវិញ​។​

​គួរបញ្ជាក់​ផងដែរ​ថា បង្កាន់ដៃ​នាគ​ទាំងនេះ ធ្លាប់​ត្រូវបានធ្វើ​ការជួសជុល​ម្តង​ហើយ​នៅ​សម័យ​បារាំង​នៅ​ឆ្នាំ​១៩៤៩ ដោយ​ប្រើ​ជើង​ទម្រ​ចាស់​ខ្លះ និង​ធ្វើ​ជើង​ទម្រ​ថ្មី​ខ្លះៗ​មក​ដំឡើង​ឡើងវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close