រដ្ធបាលខេត្តព្រះសីហនុនិងប្រើកណ្តាប់ដៃដែកទៅលើការដ្ធានសំ ណង់ណាមិនគោរពតាមការណែនាំ
ខេត្តព្រះសីហនុ ៖ ចាប់ពីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៨នេះតទៅរដ្ឋបាលខេត្តព្រះសីហនុ នឹង ចុះចាត់វិធានការក្តៅចំពោះការដ្ឋានសំណង់ដែលមិនគោរពតាមការណែនាំរបស់ខេត្តដើម្បីធ្វើអោយស្ថានភាពបរិស្ថាន សណ្តាប់ធ្នាប់មានភាពប្រសើរឡើងវិញ ។
បើតាមជំហររបស់រដ្ឋបាលខេត្តដាច់ខាតត្រូវតែស្តារស្ថានភាពបរិស្ឋានអោយបានប្រសើរឡើងវិញដោយគ្មានការយោគយល់ឡើយ។លោក ស្រ៊ុន ស្រ៊ន់ បានរំលឹកដល់អ្នកដែលធ្លាប់ពាក់ព័ន្ធក្នុងការការពារបិទបាំងការដ្ឋានសំណង់ល្មើសច្បាប់ដើម្បីប្ររយោជន៍ណាមួយនោះត្រូវដកខ្លួនចេញជាបន្ទាន់បើមិន ដូច្នោះទេរដ្ឋបាលខេត្តព្រះសីហនុនិងចាត់ការទៅតាមផ្លូវច្បាប់ដោយមិនយោគយល់អ្វីឡើយ ៕ គួររំលឹកផងដែរថាក្នុងពិធីបុណ្យសមុទ្រកាលពីពេលថ្មីៗកន្លងទៅនេះ ដែលខេត្តកោះកុងជាម្ចាស់ផ្ទះ សម្តេចតេជោបានប្រតិកម្ម ហើយបានបញ្ជាអោយចៅហ្វាយ ព្រះសីហនុ ស្តារមុខមាត់កិត្តិយសខេត្តទេសចរណ៍មួយនេះឡើងវិញ បន្ទាប់ពីមានការរិះគន់ធ្វើអិយអាប៉អោន ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។