សម្តេចតេជោណែនាំឱ្យប្រុងប្រយ័ត្នល្បិចបោកឱ្យផ្ញើលុយតាមធនាគារ ABA តាមរយៈ Telegram
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញេីសារសំឡេងពាក់ព័ន្ធនឹងល្បិចបោកប្រាស់ឱ្យសម្ដេចផ្ញើលុយតាមធនាគារ ABA តាមរយៈ Telegram ដោយប្រើប្រាស់រូបលោកឧកញ៉ា ឃុន សៀ ឱ្យបាញ់លុយទៅពួកគេ ដែលជនឆបោកនេះកំពុងឈរជើងនៅតៃវ៉ាន់។
សម្តេចតេជោលេីកឡេីងថា ជនបោកប្រាស់ប្រហែលជាមិនដឹងថាការផ្ញើសារមកលេខទូរស័ព្ទនេះ ជាលេខរបស់នាយករដ្ឋមន្រ្តីនោះទេ ។ យោងលើការស្រាវជ្រាវ អ្នកនេះឈរជើងនៅតៃវ៉ាន់ ប៉ុន្តែគេបានផ្ញើ Telegram ហើយដែលប្រើប្រាស់ រូបរបស់ឧកញ៉ា ឃុន សៀ ដើម្បីឲ្យផ្ញើប្រាក់ទៅទីនោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។