រុស្ស៊ី និងស៊ុយអែដ ឈានដល់ជម្លោះតានតឹងខាងការទូត
ទំនាក់ទំនងការទូតរវាងរុស្ស៊ី និងស៊ុយអែត មកដល់ពេលនេះ មិនល្អប្រសើរនោះឡើយ គឺមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង ។
ដោយអស់ជម្រើសដោះស្រាយ ភាគីរុស្ស៊ីក៏សម្រេចបណ្តេញមន្ត្រីទូតអ៊ុយអែដចេញពីទឹកដីរុស្ស៊ីតែម្តង ។
មន្ត្រីក្រសួងការបរទេសស៊ុយអែដ កាលពីថ្ងៃទី២១ ខែធ្នូ បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានរ៉យទ័រថា ប្រទេសរុស្ស៊ី បានស្នើឲ្យមន្ត្រីទូតស៊ុយអែតមួយរូបប្រចាំនៅទីក្រុងម៉ូស្គូ ចាកចេញពីប្រទេសរុស្ស៊ីកាន់តែឆាប់ កាន់តែប្រសើរ ។
ប្រភពបានបន្តថា ការដែលរុស្ស៊ីធ្វើដូច្នេះ ពីព្រោះគេបានខឹងសម្បារចំពោះទីក្រុង ស្តកខម(Stockolm) បដិសេធន៍ចេញទិដ្ឋាការឲ្យអ្នកការទូតរុស្ស៊ីពីររូប ។
មន្ត្រីក្រសួងការបរទេសស៊ុយអែតមិនបាននិយាយអ្វីវែងឆ្ងាយនោះទេ ទាក់ទឹនបញ្ហាខាងលើនេះ ដោយគ្រាន់តែបង្ហើបថា ប្រទេសស៊ុយអែដមានការសោកស្តាយបំផុតការសម្រេចចិត្តធ្វើបែបនេះពីសំណាក់ភាគីរុស្ស៊ី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។