កម្ពុជា នឹងដាក់ឱ្យដំណើរការវារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់នៅក្នុងឆ្នាំ២០២៦
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នឹងអញ្ជើញ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅ ទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខ ដោយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់។
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុក វាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់ (MW) កំពុងដំណើរការ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។