ក្រសួង បញ្ជាក់ពីមូលហេតុឆេះព្រះរាជដំណាក់តូច ខេត្តសៀមរាប គឺបណ្ដាលមកពី ទុស្សេខ្សែភ្លើង
ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីមូលហេតុឆេះព្រះរាជដំណាក់តូច ខេត្តសៀមរាប គឺបណ្ដាលមកពី ទុស្សេខ្សែភ្លើង។
សូមជម្រាបថា បើតាមរដ្ឋបាលខេត្តសៀមរាប អគ្គិភ័យបានឆាបឆេះអាគារមួយ នៃព្រះរាជដំណាក់សៀមរាប ដែលជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោងប្រមាណ ១០:០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ ហើយភ្លាមៗ សមត្ថកិច្ចបានជួយអន្តរាគមន៍ រហូតគ្រប់គ្រងបានទាំងស្រុង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។