ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ ប្រកាសពីជើងហោះហើរថ្មីមួយរវាងភ្នំពេញ និងទីក្រុងម៉ាកាវ ប្រទេសចិន
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ បានប្រកាសអំពីជើងហោះហើរថ្មីមួយរវាង រាជធានីភ្នំពេញ និងទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន ដែលមានជើងហោះហើរលេខ K6 196 ដោយប្រើយន្តហោះប្រភេទ Airbus A320 ហើយត្រូវចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ០៩:២០ ត្រូវចុះចតនៅអាកាសយានដ្ឋានអន្តរជាតិម៉ាកាវ នៅម៉ោង ១៣:០០ យន្តហោះត្រឡប់មកវិញនៅម៉ោង ១៤:០០ ហើយមកដល់រាជធានីភ្នំពេញ នៅម៉ោង ១៥:៤៤០។
សូមជម្រាបផងដែរថា កម្ពុជា អង្គរ អ៊ែរ នឹងមានប្រតិបត្តិការហោះហើរត្រង់ទៅទីក្រុងម៉ាកាវម្តងទៀត នៅថ្ងៃទី២២ ខែមីនា ហើយចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុននឹងហោះហើរទៅកាន់ទីក្រុងម៉ាកាវចំនួន ២ជើងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃពុធ និងថ្ងៃសៅរ៍។ ទន្ទឹមនឹងនេះ ក្រៅពីជើងហោះហើរទៅទីក្រុងម៉ាការ ក្រុមហ៊ុនក៏នៅមានជើងហោះហើរផ្សេងទៀត ពីភ្នំពេញទៅកាន់ប្រទេសចិនដូចជា៖ ក្វាងចូវ ចិនចូវ ណាននីង ហៃគូ និងសៀងហៃផងដែរ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។