ជនជាតិអង់គ្លេសម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក នៃសណ្ឋាគារមួយក្នុងក្រុងសៀមរាប
(សៀមរាប) ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនជាតិអង់គ្លេសម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក នៃសណ្ឋាគារមួយក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
បើតាមសមត្ថកិច្ច សពមានឈ្មោះ BURN TIMOTHY CHARLES ភេទ ប្រុសកើត ថ្ងៃទី ០៤-០៥-១៩៨៦ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ១៣៥៩៨៦១៧៨ ជាភ្ញៀវទេសចរណ៍ ចូលព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១១-០៣-២០២៣ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្នាក់នៅទីតាំងកេីតហេតុខាងលើ។
តាមការសាកសួរបុគ្គលិកសណ្ឋាគារបានឱ្យដឹងថា នាវេលាម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៣ ខ្លួននឹងក្រុមការងារបានឃើញមានទឹកហូរចេញពីបន្ទប់លេខ១០៩ មកខាងក្រៅ ដោយមានការសង្ស័យពួកខ្លួនក៏បាននាំគ្នាគោះទ្វារបន្ទប់ប៉ុន្តែពុំមានអ្នកបេីក ខ្លួនក៏សម្រេចគាស់ទ្វារបន្ទប់ចូលមើលឃើញជនរងគ្រោះនៅក្នុងបន្ទប់ទឹក អង្គុយនៅលើកៅអីចងក (យកខ្សែក្រណាត់ចងភ្ជាប់ជាមួយក្បាលផ្កាឈូកសម្រាប់ងូតទឹក)ស្លាប់បាត់ទៅហើយ ឃើញដូចនេះខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យតែម្តង។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និង គ្រូពេទ្យអមតុលាការបានសនិដ្ឋានថាជនរងគ្រោះស្លាប់ដោយសារស្ទះខ្យល់ដង្ហើម (ចងកធ្វេីអត្តឃាត)។សាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅ វត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។