អាជ្ញាធរខណ្ឌទួលគោក ព្រមានហាងបេប៊ីអោតឡេត ទទួលខុសត្រូវ ចំពោះការចាក់បេតុងហ៊ុំដើមឈើ 4ដើមប្រសិនបេីដេីមឈេីនោះងាប់
នៅព្រឹកនេះលោកអភិបាលរងខណ្ឌទួលគោកចុះណែនាំ ហាងបេប៊ីអោតឡេត បំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំដើមឈើសាធារណៈចំនួន 4ដើម នៅផ្លូវ 289 ក្នុងសង្កាត់ បឹងកក់2។
អភិបាលរងខណ្ឌទួលគោកបាន ឲ្យរុះរើបេតុងនោះចេញវិញ និងរៀបចំឲ្យមានសោភ័ណ្ឌភាពល្អដូចដើម ព្រមទាំងធ្វើកំណត់ហេតុណែនាំ មិនអនុញ្ញាតឲ្យមានការធ្វើបែបនេះម្តងទៀតឡើយ ក្នុងករណីម្ចាស់ហាងមិនសហការណ៍និងធ្វើឲ្យប៉ះពាល់ ឬងាប់ដើមឈើខាងលើនេះ និងត្រូវទទួលខុត្រូវចំពោះមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។