មនុស្ស​យន្ត ហ្គា​មី អាច​ផ្តល់​ការថែទាំ និង​ព្យាបាល​ដល់​អ្នកជំងឺ នា​ថ្ងៃ​ខាងមុខ

​ប៊ែ​រ​ឡាំង​៖ មនុស្ស​យន្ត “Garmi” ពណ៌​ស មើលទៅ​មិន​ខុសពី​មនុស្ស​យន្ត​ធម្មតា​ទេ វា​ឈរ​នៅលើ​វេទិកា​ផ្ទៃ​រាបស្មើ​ដែលមាន​កង់ ហើយ​ត្រូវបាន​បំពាក់​ដោយ​អេក្រង់​ពណ៌​ខ្មៅ ហើយ​រង្វង់​ពណ៌​ខៀវ​ពីរ ដែល​ដើរតួ​ជា​ភ្នែក​ត្រូវបាន​ភ្ជាប់​។ ប៉ុន្តែ​វេជ្ជបណ្ឌិត​អាល្លឺម៉ង់​ចូលនិវត្តន៍ ហ្គូ​ន​ថឺ ស្តាយ​អឹ​ន​បាក ( Guenter Steinebach ) វ័យ ៧៨​ឆ្នាំ​បាន​និយាយថា “​សម្រាប់​ខ្ញុំ​មនុស្ស​យន្ត​នេះ គឺជា​ក្តី​សុ​បិ​ន្ត​មួយ​”​។

​មិន​ត្រឹមតែ​អាចធ្វើ​ការវិនិច្ឆ័យ​លើ​អ្នកជំងឺ​ប៉ុណ្ណោះ​ទេ មនុស្ស​យន្ត ហ្គា​មី (Garmi) ក៏​អាច​ផ្តល់​ការថែទាំ និង​ព្យាបាល​ដល់​អ្នកជំងឺ​ផងដែរ ទៅ​ថ្ងៃ​ខាងមុខ ដោយ​យ៉ាងហោចណាស់ នោះ​គឺមាន​ក្នុង​ផែនការ​ហើយ​ដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close