កម្ពុជា អាចមាន​ភ្លៀង​ពី​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចា​បើ​ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​៤ ខែមេសា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ដូចតទៅ​៖
* ពីថ្ងៃ​ទី​២៩ ខែមីនា ដល់​ថ្ងៃទី​១ ខែមេសា បន្ត​ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់​ប្រែប្រួល​។​
* ពីថ្ងៃ​ទី​២-៤ ខែមេសា ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​សម្ពាធ​ទាប (​ចិន​)​។​
​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្តាល​
*​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៧ °C
* អាចមាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ក្នុងនោះ​ក៏​អាចមាន​ផ្នែក​ខ្លះ​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៧ °C
* អាចមាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* អាចមាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close