ការបើក​ដំណើរការ​ព្រលានយន្តហោះ​សៀមរាប​-​អង្គរ នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច ដល់​ខេត្តសៀមរាប​

​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី ការអនុវត្ត​ច្បាប់​ស្តីពី​ការប្រកួតប្រជែង ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ជូន​ដល់​មន្ត្រី​កាំកុងត្រូល មកពី​ខេត្ត​ចំនួន​៥ នា​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២៣​នេះ អភិបាលរង​ខេត្តសៀមរាប លោក នាក់ ណេ​រ៉ុ​ន បានបង្ហាញ​ក្ដី​រំពឹងថា ការបើក​ដំណើរការ​ព្រលានយន្តហោះ​សៀមរាប​អង្គរ នាពេល​ឆាប់ៗ​ខាងមុខនេះ នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ខេត្តសៀមរាប ឲ្យ​មាន​កំណើន​៥​ភាគរយ​ឡើងវិញ បន្ទាប់ពី​មានការ​ធ្លាក់ចុះ​ក្នុង​កំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

​ក្នុងនោះ​ក្រោយពី​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច ហ៊ុន សែន នូវ​ផ្លូវ​៣៨​ខ្សែ ហើយ​នៅពេល​ខាងមុខ​នឹងមាន​បើក​ដំណើរ​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ដែលជា​ដង្ហើម​សេដ្ឋកិច្ច លើ​វិស័យ​ទេសចរណ៍ ក្នុងការ​ជម្រុញ​កំណើនសេដ្ឋកិច្ច​របស់​ខេត្ត មាន​កំណើន​៥%​ឡើងវិញ​។​

​លោក នាក់ ណេ​រ៉ុ​ន បន្តថា កត្តា​នេះហើយ​យើង​ទាមទា​ផងដែរ លើ​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ការរក្សា​នូវ​កម្មសិទ្ធិបញ្ញា សំដៅ​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​ថ្នាក់​តំបន់ ក៏​ដូច​លើ​ពិភពលោក​ផងដែរ​។

​ជាក់ស្ដែង​សម្រាប់​សិក្ខាសាលា​ដែល​រៀបចំឡើង​នាពេល​នេះដែរ គឺជា​បទពិសោធន៍​ថ្មី​ជូន​ដល់​មន្ត្រី​កាំកុងត្រូល មកពី​ខេត្ត​ចំនួន​៥ មាន​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ,​បន្ទាយមានជ័យ ,​ព្រះវិហារ និង​ខេត្តកំពង់ធំ ក៏ដូចជា​ប្រតិបត្តិ​ករ ពាណិជ្ជករ កាន់តែ​បាន​យល់​កាន់តែច្បាស់ អំពី​ការគ្រប់គ្រង​លើ​ផលិតផល ដែល​បានចែង​នៅក្នុង​ច្បាប់ ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ និង ច្បាប់​ស្តីពី ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close