ស្លាប់​៣​នាក់ និង​របួស​៩​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ម្សិលមិញ​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២៣ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៧​លើក បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​៩​នាក់​របួស​។​

​របាយការណ៍​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន ដោយសារ​ការបើកបរ​ល្បឿន​លឿន​, មិន​គោរព​សិ​ទិ្ធ ប្រជែង​គ្រោះថ្នាក់ និង​ស្រវឹង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close