ពលករ​ខ្មែរ កំពុង​សម្រុក​ចេញពី​ប្រទេស​ថៃ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាត់​តាំង​ឯកឧត្តម ង៉ោ ម៉េង​ជ្រូ​ន អភិបាលរង​ខេត្ត លោក គាត់ ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត កម្លាំង​សមត្ថកិច្ច​អន្តោរ​ប្រវេ​ស​ច្រក​អន្តរជាតិ​ប៉ោយប៉ែត មន្ទីរ​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេ​ត​ត និង​មន្ត្រី​ពាក់ព័ន្ធ បាន​នឹង​កំពុង​នៅលើ​ទឹកដី​ថៃ ជួបពិភាក្សា ដោះស្រាយ​ជាបន្ទាន់​ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​ជាច្រើន​ពាន់​នាក់ ដែល​អញ្ជើញ​មកលេង​ផ្ទះ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ។​

​សូមបញ្ជាក់ថា បញ្ហា​នៃ​ការកក់ស្ទះ​ដូច​ក្នុង​រូបភាព​ខាងលើនេះ​គឺ​បងប្អូន​កំពុង​អ​អង្គុយ​រងចាំ​ខាង​ទឹកដី​ថៃ ដើម្បី​ពិនិត្យ​បំពេញបែបបទ​ឆ្លង​មក​ខាង​ទឹកដី​កម្ពុជា​របស់​យើង ខាង​សមត្ថកិច្ច​កម្ពុជា​គឺ​បាន​យកចិត្តទុកដាក់ ដើម្បី​សម្របសម្រួល​ព​ន្លឿ​ន​នីតិវិធី ឲ្យ​បងប្អូន​ឆាប់​បាន​ទៅដល់​ភូមិឋាន ផ្ទះសម្បែង​នៅឯ​ស្រុកកំណើត​រៀងៗ​ខ្លួន ។​

​ជានិច្ច​ការ​ឃើញថា​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវជា​ខេត្ត​សម្ព័ន្ធមេត្រីភាព​គ្នា មាន​កិច្ចប្រជុំ​ផ្លាសរ​ប្តូរ​បទពិសោធន៍​ការងារ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ទៅវិញទៅមក មាន​អ្វី​កើតឡើង​តែ​សហការ រួមគ្នា​ដោះស្រាយ​ជា​ប្រពៃណី​ល្អ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​តែង​ផ្តល់​អនុសាសន៍​ណែនាំ​ឲ្យ​ខេត្ត​ជាប់​ព្រំដែន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេសជាតិ​ខាង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close