សប្តាហ៍​នេះ​! តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២៣​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​ខាងមុខ កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម គួបផ្សំ​និង​ខ្យល់​ប្រែប្រួល​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៩ °C
* ពីថ្ងៃ​ទី​១២-១៤ ខែមេសា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​តិចតួច ។ បន្ទាប់ពីនោះ​បរិមាណ​ភ្លៀង និង​កើនឡើង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៦- ៣៨ °C
* ពីថ្ងៃ​ទី​១២-១៤ ខែមេសា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​តិចតួច ។ បន្ទាប់ពីនោះ​បរិមាណ​ភ្លៀង និង​កើតឡើង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ °C
* អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close