ស្ពាន​ឆ្លងកាត់​ស្ទឹង​ឬ​ស្សី​ជ្រុំ គឺជា​ស្ពាន​ដែល​ខ្ពស់​ជាងគេ នៅ​ប្រទេស​កម្ពុជា គ្រោង​បញ្ចប់​ការសាងសង់​នា​ខែឧសភា ឆ្នាំ​២០២៥

​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ស្ពាន​ឆ្លងកាត់​ស្ទឹង​ឬ​ស្សី​ជ្រុំ គឺជា​ស្ពាន​ដែល​ខ្ពស់​ជាងគេ​នៅ​ប្រទេស​កម្ពុជា ស្ថិតនៅ ភូមិ ឆាយ​លូក ឃុំ អូ​សោម ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ក្នុង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​10 ត​ភ្ជាប់ ពី​ខេត្តបាត់ដំបង​-​ពោធិ៍សាត់​-​កោះកុង ត្រង់​គីឡូម៉ែត្រ​លេខ​128+915​។​

​ស្ពាន​នេះ​មាន​កម្ពស់ 90​ម៉ែត្រ ប្រវែង 530​ម៉ែត្រ ទទឹង​10​ម៉ែត្រ បន្ទុក​នៃ​ស្ពាន​រចនា​តាម​ស្តង់ដារ​ចិន​ហាយ​វេ​កម្រិត​3 ដែលមាន​បន្ទុក​(Design Load)​ចំនួន 55T ហើយ​គ្រោង​ចំណាយ​ថវិកា​អស់ 22.92 លាន​ដុល្លារ​អាមេរិក និង​រយៈពេល​សាងសង់ 28​ខែ ពោលគឺ​សាងសង់ឡើង​នា​ខែកុម្ភ​: ឆ្នាំ 2023 និង​គ្រោង​បញ្ចប់​ការសាងសង់​នា​ខែឧសភា ឆ្នាំ​2025៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close