ឆ្នាំនេះ អាកាសធាតុក្ដៅនៅកម្ពុជា បន្តដល់ខែសីហា នឹងមានភ្លៀងធ្លាក់តិចតួច
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២៣ ដោយបានបង្ហាញថា អាកាសធាតុក្ដៅនៅតែបន្តរហូតដល់ខែសីហា ដើមរដូវវស្សាមានភ្លៀងធ្លាក់តិចតួច និងអាចមានកូនរដូវប្រាំងផងដែរ។
ក្រសួងធនធានទឹក បញ្ជាក់ថា ហេតុដូច្នេះសូមប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយការសន្សំសំចៃ និងប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់។
ក្រសួង បានឲ្យដឹងដែរថា នៅក្នុងឆ្នាំ២០២៣នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី២៤-២៦ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនឹងអាចមានព្យុះខ្លះកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។