នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យសកម្មភាព អនា ម័យ បរិស្ថាន និងការរៀបចំសណ្តាប់ធ្នាប់សាធារណនៅតាមដងផ្លូវ ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ
អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តប្រើប្រាស់គោលនយោបាយទន់ភ្លន់ គឺធ្វើការអប់រំ ផ្សព្វផ្សាយណែនាំជូនដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ឲ្យមានការចូលរួមសហការជាមួយនឹងអាជ្ញាធរខេត្ត ដើម្បីធានាសុវត្ថិភាពនបរិស្ថានទីក្រុងទេសចរណ៍ ។
រដ្ឋបាលខេត្តមានវិធានការណ៍ចំនួនពីរ ៖
ទី១ ការផ្សព្វផ្សាយអប់រំ ណែនាំ
ទី២ វិធានការរដ្ឋបាល គឺផាកពិន័យ ឬផ្អាកការដ្ឋានសំណង់ណា ដែលមិនបានចូលរួមតាមការណែនាំរបស់រដ្ឋបាលខេត្ត ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។