សម្តេចពិជ័យសេនា ទៀ បាញ អញ្ជើញធ្វើសន្និសីទសារព័ត៌មានលើព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា នៅរសៀលនេះ!
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានទាក់ទងនឹងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងចូលមកដល់នៅសប្តាហ៍ក្រោយនេះ។
សន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម។ សន្នសីទសារព័ត៌មាននេះរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងក្លឹបអ្នកកាសែតកម្ពុជា។
បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ការបើកជាផ្លូវការនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា នឹងឈានចូលមកដល់នៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះហើយ។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា បន្ទាប់ពីខកខានក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍អស់រយៈពេល ៦៤ឆ្នាំ ព្រោះ តែវិបត្តិសង្គ្រាម និងភាពចាំបាច់នៃការកសាងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។