កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ពេញ​១​សប្តាហ៍​ខាងមុខ​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២៣​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៣​។​

​ក្រសួង​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​៣-៧ ខែឧសភា ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ចិន ហើយ​បន្ត​ពីថ្ងៃ​ទី​៨ ខែឧសភា ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​។ លក្ខណៈ​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖​តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៧-៣៩ °C
* ចាប់ពី​ថ្ងៃទី​៣-៧​ខែឧសភា ស្ថានភាព​ភ្លៀង​ធ្លា​ក់ដោយ​ផ្នែក​ក្នុង​បរិមាណ​ពី​ខ្សោយ​ទៅ​តិច លាយឡំ ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​
* បន្ត​ពីថ្ងៃ​ទី​៨ ខែឧសភា ស្ថានភាព​ភ្លៀង​នឹងមាន​ការកើនឡើង​រាយប៉ាយ​ក្នុង​បរិមាណ​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

២៖​តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៦- ៣៨ °C
* ចាប់ពី​ថ្ងៃទី​៣-៧ ខែឧសភា ស្ថានភាព​ភ្លៀង​ធ្លា​ក់ដោយ​ផ្នែក​ក្នុង​បរិមាណ​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​
* បន្ត​ពីថ្ងៃ​ទី​៨ ខែឧសភា ស្ថានភាព​ភ្លៀង​នឹងមាន​ការកើនឡើង​រាយប៉ាយ ក្នុង​បរិមាណ​ពី​តិច​ទៅ​បង្ហូរ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* ចាប់ពី​ថ្ងៃទី​៣-៧ ខែឧសភា ស្ថានភាព​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​
* បន្ត​ពីថ្ងៃ​ទី​៨ ខែឧសភា ស្ថានភាព​ភ្លៀង​នឹងមាន​ការកើនឡើង ក្នុង​បរិមាណ​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ​ដែល​អាច​កើតមានឡើង ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close