រថយន្តពីតោនកន្លះក្រឡាប់ស្លាប់ ០៤ នាក់ និងរបួស ១១ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចអន្ទង់អាំង ស្រុកបុទុមសាគរ
ខេត្តកោះកុង ៖ នៅវេលាម៉ោង ១២.៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២៣ .១២ .២០១៨ មានករណីរថយន្តក្រឡាប់ដោយខ្លួនឯង០១គ្រឿង នៅចំណុចផ្លូវអន្ទង់អាំង ចន្លោះគីឡូម៉ែតលេខ ៦១.៦២ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុក បុទុមសាគរ
បណ្តាលឲ្យមនុស្ស ០៤នាក់ស្លាប់ (ស្រី ២ នាក់) រងរបួសធ្ងន់ ៥ នាក់ ស្រី ៣ នាក់ និងរបួសស្រាល ៦ នាក់ ស្រី ១ នាក់សម្ភារះធ្លាក់រាយប៉ាយពេញវាល រថយន្តខូចខាតទាំស្រុង ។
មូលហេតុ អ្នកបើកបរ មិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ និងបើកបរក្នុងល្បឿនលឿន ពេលចុះចំណោទ ជាន់ប្រាំងមិនស៊ី ដាក់លេខមិនចូល ។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យ ។
គួរបញ្ជាក់ផងដែរថា រថយន្តកូរេពណ៌ស បានបើកបរពីខេត្តកំពង់ស្ពឺ មកខេត្តកោះកុង ជារថយន្តក្រុមភ្លេង ដើម្បីមកច្រៀងក្នុងពិធីមង្គការរបស់ប្រជាពលរដ្ឋ នៅឃុំ ត្រពាំងរូង ស្រុកកោះកុង លុះមកដល់ចំណុចកើតហេតុខាងលើ បានក្រឡាប់ធ្លាក់ផ្លូវតែម្តង ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។