ប៊ួខាវ ធ្វើដំណើរមកកម្ពុជាដើម្បីប្រកួតស៊ីហ្គេម ក្រសួងការពារស្នើឲ្យរក្សាភាពថ្លៃថ្នូរ និងសុជីវធម៌
ប៊ូខាវ ដែលជាកីឡាករប្រដាល់ថៃ បានធ្វើដំណើរមកកម្ពុជានៅថ្ងៃនេះហើយ (១២ ឧសភា) ដើម្បីចូលរួមការប្រកួត ដែលចាប់ផ្តើមពីថ្ងៃទី១៣ ឧសភា តទៅ។ តាមរយៈបណ្តាញសង្គមនៅរសៀលនេះ ក្រសួងការពារជាតិ បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពថ្លៃថ្នូរ និងសុជីវធម៌របស់យើង ដោយកុំប្រមាថលើបុគ្គលណាម្នាក់ ក្នុងនាមយើងជាម្ចាស់ផ្ទះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ មុនចេញដំណើរ ប៊ួខាវ បានថ្លែងថា ថ្ងៃនេះកីឡាករប្រដាល់ជម្រើសជាតិថៃយើងត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរទៅប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា។ យើងទាំងអស់គ្នាបានតាំងចិត្តយ៉ាងខ្លាំងក្នុងការដណ្ដើមយកមេដាយមាស ជូនបងប្អូនជនជាតិថៃវិញ។ សូមបងប្អូនជួយលើកទឹកចិត្តពួកយើងឲ្យបានច្រើន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។