នៅរសៀលថ្ងៃអាទិត្យ ០១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆាំ្ន២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារមិត្តភាព០១ខ្នង កំពស់ពីរជាន់ (១៥បន្ទប់)ដែលជាអំណោយឧបត្ថម្ភរបស់ស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរ បាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណ:អភិបាល ខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក វូ ហុងវាំង ស្នងការនគរបាលខេត្តដាក់ឡាក់(វៀតណាម) ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបលខេត្ត លោក លោកស្រី ស្នងការរង អនុប្រធានផែន នាយ នាយរងការិយាល័យ លោកមេបញ្ជាការវរ:ទាំងពីរ លោកអធិការនគរ បាលក្រុង-ស្រុកទាំង៥ លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង១៤ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តទាំងអស់ប្រមាណ ២៦៥នាក់ ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។