កម្ពុជា ប្រគល់​វ៉ាក់សាំង​កូ​វីដ​១៩​ចំនួន ១​លាន​ដូ​ស ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​ប្រគល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ចំនួន​១​លាន​ដូ​ស ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

​វ៉ាក់សាំង​ទាំងនេះ រួមទាំង​ស៊ី​រ៉ាង​សម្រាប់​ចាក់​វ៉ាក់សាំង​១​លាន​ដើម​ដែរនោះ នឹងត្រូវ​ដឹកជញ្ជូន​តាម​ជើងយន្តហោះ​ទៅ​ប្រគល់ជូន​មី​យ៉ាន់​ម៉ា នៅ ថ្ងៃ​សុក្រ ទី​២៦ ខែឧសភា ឆ្នាំ​២០២៣​ខាងមុខនេះ​។ នេះ​បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានបញ្ជាក់​។​

​មី​យ៉ាន់​ម៉ា​ជា​ប្រទេស​ស្ថិតនៅ​លេខ​៧ ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ដែលមាន​ចំនួន​អ្នក​ឆ្លង​ខ្ពស់​។ ក្រៅពី​ផ្តល់​ទៅ​មី​យ៉ាម៉ា កម្ពុជា​ក៏បានផ្តល់​វ៉ាក់សាំង​ទៅដល់​ប្រទេស​សមាជិក​មួយចំនួនទៀត​ដូចជា​ប្រទេស​ឡាវ វៀតណាម និង​ទី​ម័​រលេ​ស្តេ​ជាដើម​។​

​សូម​ជំរាប​ថា កាលពី​ខែមករា ឆ្នាំ​២០២២ សម្តេច​តេ​ជោ​បានប្រគល់​ជំនួយ​ជូន​មី​យ៉ាន់​ម៉ា​នេះ រួមមាន​៖ ម៉ាស ចំនួន​៣​លាន​, ម៉ាស់ N95 ចំនួន​២​សែន​, វែ​នតា​ការពារ ចំនួន​១​សែន​, សំលៀកបំពាក់​ការពារ​សុវត្ថិភាព ចំនួន​៣​ម៉ឺន​, របាំង​ការពារ​មុខ ចំនួន​៣​ម៉ឺន​, ស្បែក​ជើងវែង​ចំនួន ៣​ពាន់​សម្រាប់​, ម៉ាស៊ីន​ជំនួយ​ដកដង្ហើម ចំនួន​៥០​គ្រឿង​, ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ចំនួន​៥០​គ្រឿង និង​ម៉ាស៊ីន​ផ្ដល់​អុកស៊ីសែន​ស្វ័យប្រវត្តិ ចំនួន ៥០​គ្រឿង ។​

​នេះ​ជា​លើក​ទី​៣​ហើយ ដែល​រដ្ឋាភិបាល​កម្ពុជា​បានផ្ដល់​ជំនួយ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close